ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ផ្នែកសហគមន៍កសិកម្ម នៃសមាសភាគផ្នែកដំណាំ និងផ្នែកប្រព័ន្ធព័ត៌មានទីផ្សារ ផ្នែកគាំពារសុវត្ថិភាពបរិស្ថាន សង្គម និងយេនឌ័រ និងទីប្រឹក្សាគម្រោងផ្នែកផែនការធុរកិច្ច និងអភិវឌ្ឍន៍អាជីវកម្ម និងកិច្ចសន្យា សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប៉ៃលិន បានចុះពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងនៅតាមសហគមន៍កសិកម្មចំនួន៨ ដែលមានអ្នកចូលរួមសរុបចំនួន៥៩ និងស្រ្តី៤០រូប រួមមាន៖
១.សហគមន៍កសិកម្មអូរតាវ៉ៅសែនជ័យ
២.សហគមន៍កសិកម្មស្ទឹងកាច់សាមគ្គី
៣.សហគមន៍កសិកម្មអូររអិលសាមគ្គី
៤.សហគមន៍កសិកម្មប៉ែលិនពន្លឺថ្មី
៥.សហគមន៍កសិកម្មកៅស៊ូគ្រួសារប៉ៃលិន
៦.សហគមន៍កសិកម្មចម្រុះស្ទឹងកាច់ជឿនលឿន
៧.សហគមន៍កសិកម្មរស្មីសាមគ្គីភូមិរោងចក្រ
៨.សហគមន៍កសិកម្មសាមគ្គីបរហ៊ុយជើងត្បូង។
គោលបំណងនៃការចុះបំពេញការងារនេះ គឺដើម្បីជួបពិភាក្សាជាមួយគណៈកម្មការ និងសមាជិកសហគមន៍កសិកម្ម ព្រមទាំងផ្តល់ការណែនាំ និងតម្រង់ទិសផ្នែកបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង និងការអភិវឌ្ឍអាជីវកម្មរបស់សហគមន៍កសិកម្ម។
ប្រធានបទសំខាន់ៗ ដែលបានលើកយកមកពិភាក្សានិងណែនាំរួមមាន៖
-ការគ្រប់គ្រងស្ថាប័ននិងភាពជាអ្នកដឹកនាំ
-ការរៀបចំផែនការនិងការគ្រប់គ្រងអាជីវកម្ម
-ការរៀបចំបញ្ជីស្នាម និងការគ្រប់គ្រងហិរញ្ញវត្ថុ
-ប្រព័ន្ធព័ត៌មានទីផ្សារការភ្ជាប់ទីផ្សារ និងការស្វែងរកដៃគូមុខជំនួញ
- ណែនាំអំពីការរៀបចំIBPជាមួយដៃគូរផ្គត់ផ្គង់ឬបញ្ជាទិញកសិផលពីសហគមន៍កសិកម្ម
- ការអនុវត្តកសិកម្មតាមកិច្ចសន្យា
- ការគាំពារផ្នែកបរិស្ថាន សង្គម និងយេនឌ័រ
- ការទទួលបានឥណទានពីធនាគារដៃគូ ដើម្បីពង្រីកអាជីវកម្មសហគមន៍កសិកម្ម។
សកម្មភាពបន្ទាប់៖
- គណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្មនីមួយៗ ត្រូវធ្វើបច្ចុប្បន្នភាព សមាជិក និងផ្ទៃដីផលិតកម្ម តាមមុខដំណាំ រួចផ្ញើជូន មន្ត្រីនៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
- ទីប្រឹក្សាទទួលបន្ទុក ត្រូវសហការនិងតាមដាន ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះក្រុមផលិតខាងលើ និងផែនការអាជីវកម្ម។
សេចក្តីសន្និដ្ឋាន៖
ការពង្រឹងសមត្ថភាពគណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្មលើការរៀបចំផែនអាជីវកម្ម និងការផលិតឆ្លើយតបនឹងតម្រូវការទីផ្សារ គឺជាមូលដ្ឋានសំខាន់ក្នុងការធានាឱ្យសហគមន៍មានការគ្រប់គ្រងល្អ អាចបង្កើនផលិតភាព កែលម្អគុណភាពកសិផល ពង្រីកទីផ្សារ និងលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកសហគមន៍ប្រកបដោយនិរន្តរភាព។