ចាប់ពីថ្ងៃទី ១៤-១៨ ខែមិថុនា ឆ្នាំ២០២៦ និងថ្ងៃទី ២១-២៥ ខែមិថុនា ឆ្នាំ២០២៦ គម្រោងប្រកួតប្រជែងខ្សែច្រវាក់
តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ផ្នែកការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃសមាសភាគផ្នែកដំណាំបានចុះរៀបចំសិក្ខាសាលាពិភាក្សាស្តីពីវិធានការអនាម័យនិងភូតគាមអនាម័យ និងលក្ខខណ្ឌតម្រូវនាំចូល សម្រាប់នាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិដល់សមាជិកសហគមន៍កសិកម្មក្នុងខេត្តគោលដៅរបស់គម្រោងចំនួន ៦ និងមានសិក្ខាកាមចូលរួមសរុបចំនួន ៤០៨រូប (ស្រ្តី១៩៥រូប) មកពីអង្គភាពគ្រប់គ្រងគម្រោង ភ្នាក់ងារអនុវត្តគម្រោងនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាជិកសហគមន៍កសិកម្មដែលរួមមានៈ
១. ខេត្តកំពង់ចាមមានអ្នកចូលរួមសរុប ៦៨រូប (ស្រី្ត២៩រូប)
២. ខេត្តត្បូងឃ្មុំមានអ្នកចូលរួមសរុប ៦៨រូប (ស្រី្ត២៩រូប)
៣. ខេត្តបាត់ដំបងមានអ្នកចូលរួមសរុប ៦៨រូប (ស្រី្ត៣៥រូប)
៤. ខេត្តបន្ទាយមានជ័យមានអ្នកចូលរួមសរុប ៦៨រូប (ស្រី្ត៣៧រូប)
៥. ខេត្តព្រះវិហារមានអ្នកចូលរួមសរុប ៦៨ (ស្រី្ត៣១រូប)
៦. ខេត្តសៀមរាបមានអ្នកចូលរួមសរុប៦៨រូប (ស្រី្ត៣៣រូប)។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹង និងបង្កើនសមត្ថភាពនិងចំណេះដឹងរបស់សមាជិកសហគមន៍កសិកម្មសម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម និងជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។