ចាប់ពីថ្ងៃ ០៧-០៨ ខែកក្កដា ឆ្នាំ ២០២៦ សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ របស់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (Agricultural Value Chain Competitiveness and Safety Enhancement Project – ACSEP) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើលទ្ធផលសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការវិនិយោគបង្កើតសត្តឃាតដ្ឋានបក្សី និងផ្សារលក់បក្សី នៅផ្ទះសំណាក់ ហែម ភីរិទ្ធ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សិក្ខាសាលានេះបានទទួលមូលនិធិពីដៃគូអភិវឌ្ឍន៍ ADB។ សិក្ខាសាលានេះមានការចូលរួមពី ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង(PMU) ប្រធានផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ និងក្រុមការងារ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ កសិករចិញ្ចឹមមាន់ ភ្នាក់ងារសុខភាពសត្វភូមិ ឈ្មួញកណ្តាលទិញលក់មាន់ និងអ្នកធ្វើអាជីវកម្មពិឃាតសត្វ(មាន់)នៅសត្តឃាតដ្ឋាន និង ទីប្រឹក្សាគម្រោងសរុបចំនួន ៤៥នាក់ក្នុងនោះមានស្រ្តី ១២នាក់រួមមាន៖
- ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង(PMU) ចំនួន ០៣ នាក់
- ថ្នាក់ដឹកនាំ និងក្រុមការងារសមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ ចំនួន ០៥ នាក់
- ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ចំនួន ០៧ នាក់(០១នាក់ជាស្ត្រី)
- កសិករចិញ្ចឹមមាន់ស្រុក ចំនួន ១២ នាក់ (០៨នាក់ជាស្រ្តី)
- ភ្នាក់ងារសុខភាពសត្វភូមិ ចំនួន ០៧ នាក់
- ឈ្មួញកណ្តាលទិញលក់មាន់ ចំនួន ០៥ នាក់ (០១នាក់ជាស្រ្តី)
- អ្នកធ្វើអាជីវកម្មពិឃាតសត្វ(មាន់)នៅសត្តឃាតដ្ឋាន ចំនួន ០៥ នាក់ (០២នាក់ជាស្រ្តី)
- ទីប្រឹក្សាគម្រោង ចំនួន ០១ នាក់
សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្ទៀងផ្ទាត់លទ្ធផលនៃការសិក្សា ស្តីអំពីសមិទ្ធិលទ្ធភាពក្នុងការវិនិយោគបង្កើតផ្សារលក់បក្សី និងទីសត្តឃាតដ្ឋានបក្សី និងបញ្ជាក់ថាតើគម្រោង ACSEP គួរផ្តល់អាទិភាពដល់ការធ្វើឱ្យប្រសើរឡើងនូវទីផ្សារលក់បក្សី និងទីសត្តឃាតដ្ឋានបក្សី ដែលមានស្រាប់ជាជាងការសិក្សាពីសមិទ្ធិលទ្ធភាពពេញលេញសម្រាប់ទីតាំងដែលត្រូវសាងសង់ថ្មីដែរឬទេ។