នៅព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ខែ មិថុនា ឆ្នាំ២០២៦ នាយកដ្ឋានដំណាំរយៈពេលវែង នៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត បានចុះបណ្តុះបណ្តាលសាលារៀនស្រែកសិករ លើបច្ចេកទេសដំណាំដំឡូងមី នៅសហគមន៍លំទងសាមគ្គីអភិវឌ្ឍន៍ នៅឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាលទ្ធផល៖
- កសិករចូលរួមវគ្គចំនួន៤៧ នាក់ ស្រី ២៨នាក់
-មានមន្រ្តីកសិកម្មឃុំលំទង ចូលរួមចំនួន១នាក់
-លោកមេភូមិ អូរគគីកណ្តាល 
- តំណាងធនាគារស្ថាបនាដៃគូរក្នុងគម្រោង ប្រចាំស្រុកអន្លង់វែង ចំនួន២នាក់។
-ចម្ការបង្ហាញដំឡូងមីពូជកម្ពុជា០១ របស់កសិករ ថុល ដេង ដំឡូងមីអាយុ៥៣ថ្ងៃចំនួន ១ហត រួមជាមួយដំណាំសណ្តែកបាយចន្លោះរងសម្រាប់បង្កើនគុណភាពដី។