ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារផ្នែកដំណាំឧស្សាហកម្ម សមាសភាគផ្នែកដំណាំនៃគម្រោងACSEP សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការសម្របសម្រួលពីក្រុមទីប្រឹក្សា AVCC នៃគម្រោង ACSEP ថ្នាក់ជាតិ និងថ្នាក់ខេត្ត បានរៀបចំបណ្តុះបណ្តាលសាលារៀនចម្ការកសិករស្តីពីបច្ចេកទេសផលិតកម្មស្វាយចន្ទី នៅទីតាំងចម្ការបង្ហាញរបស់កសិករជាសមាជិកនៃសហគមន៍កសិកម្ម។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុបចំនួន ៣៤៤នាក់ (ស្រី្ត ២២០នាក់) ដោយទទួលបានលទ្ធផលទៅតាមសហគមន៍ដូចខាងក្រោម៖
- សហគមកសិកម្មជាំក្សាន្តជាយដែនមានជ័យ នៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត មានអ្នកចូលរួមចំនួន ២៨នាក់ ក្នុងនោះស្រី្តចំនួន ២២នាក់
- សហគមន៍កសិកម្មលើកកម្ពស់កសិករ នៅឃុំគូលែនជើង ស្រុកគូលែន មានអ្នកចូលរួមចំនួន ៣៤នាក់ ក្នុងនោះស្រី្តចំនួន ២៥នាក់
- សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី នៅឃុំស្របាល ស្រុកគូលែនមានអ្នកចូលរួមចំនួន ២៦នាក់ ក្នុងនោះស្រី្តចំនួន ១៦នាក់
- សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី នៅឃុំស្របាល ស្រុកគូលែនមានអ្នកចូលរួមចំនួន ២៤នាក់ ក្នុងនោះស្រី្តចំនួន ១៦នាក់
- សហគមន៍កសិកម្មស្រីរតនៈ នៅឃុំខ្យង ស្រុកជ័យសែនមានអ្នកចូលរួមចំនួន ៣៣នាក់ ក្នុងនោះស្រី្តចំនួន ២៧នាក់
- សហគមន៍កសិកម្មស្រីរតនៈ នៅឃុំខ្យង ស្រុកជ័យសែនមានអ្នកចូលរួមចំនួន ២៥នាក់ ក្នុងនោះស្រី្តចំនួន ២២នាក់
- សហគមន៍កសិកម្មស្រីរតនៈ នៅឃុំតស៊ូ ស្រុកជ័យសែនមានអ្នកចូលរួមចំនួន ២៥នាក់ ក្នុងនោះស្រី្តចំនួន ៤នាក់
- សហគមន៍កសិកម្មរក្សាស្ទឹងសែនសាមគ្គី នៅឃុំរក្សា ស្រុករវៀងមានអ្នកចូលរួមចំនួន ២៤នាក់ ក្នុងនោះស្រី្តចំនួន ១១នាក់
- សហគមន៍កសិកម្មរក្សាស្ទឹងសែនសាមគ្គី នៅឃុំរក្សា ស្រុករវៀងមានអ្នកចូលរួមចំនួន ២៥នាក់ ក្នុងនោះស្រី្តចំនួន ២០នាក់
- សហគមន៍កសិកម្មសាមគ្គីរហ័យមានជ័យ នៅឃុំរហ័ស ស្រុករវៀងមានអ្នកចូលរួមចំនួន ២៥នាក់ ក្នុងនោះស្រី្តចំនួន ២០នាក់
- សហគមន៍កសិកម្មសាមគ្គីរហ័យមានជ័យ នៅឃុំរហ័ស ស្រុករវៀងមានអ្នកចូលរួមចំនួន ២៥នាក់ ក្នុងនោះស្រី្តចំនួន ២០នាក់
- សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ នៅឃុំរមទម ស្រុករវៀងមានអ្នកចូលរួមចំនួន ២៤នាក់ ក្នុងនោះស្រី្តចំនួន ១៤នាក់
- សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ នៅឃុំត្រពាំងទន្ទឹម ស្រុករវៀងមានអ្នកចូលរួមចំនួន ២៦នាក់ ក្នុងនោះស្រី្តចំនួន ៦នាក់
ប្រធានបទសំខាន់ៗក្នុងការបណ្តុះបណ្តាលបច្ចេកទេសរួមមាន៖
- បច្ចេកទេសតាក់តែងមែកស្វាយចន្ទី
- បច្ចេកទេសប្រើប្រាស់ជីលើស្វាយចន្ទី
- អត្តប្រយោជន៍ដំណាំគម្របដី
- អនុវត្តបង្ហាញផលិតប័រដូ (Bordeaux) សម្រាប់លាបមែកដែលកាត់តាក់តែងរួច និង
- ចុះពិនិត្យចម្ការបង្ហាញស្វាយចន្ទី និងអនុវត្តជាក់ស្តែងលើបច្ចេកទេសតាក់តែងមែក និងការប្រើប្រាស់ជី។
លទ្ធផលរំពឹងទុកក្រោយបញ្ចប់ការសិក្សា/វគ្គបណ្តុះបណ្តាល អ្នកចូលរួមទាំងនឹង៖
- មានចំណេះដឹងអំពីបច្ចេកទេសដាំ និងថែទាំដំណាំស្វាយចន្ទី
- អាចអនុវត្តបច្ចេកទេស រៀបចំដី ដាំ កាត់តាក់តែងមែក និងថែទាំដើមស្វាយចន្ទី បានត្រឹមត្រូវ
- យល់ដឹងពីការប្រើប្រាស់ជី និងធាតុចូលកសិកម្មឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព