ចាប់ពីថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារផ្នែកដំណាំឧស្សាហកម្ម សមាសភាគផ្នែកដំណាំនៃគម្រោង ACSEP សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការសម្របសម្រួលពីក្រុមទីប្រឹក្សា AVCC នៃគម្រោង ACSEP ថ្នាក់ជាតិ និងថ្នាក់ខេត្ត បានរៀបចំបណ្តុះបណ្តាលសាលារៀនចម្ការកសិករស្តីពីបច្ចេកទេសផលិតកម្មស្វាយចន្ទី នៅទីតាំងចម្ការបង្ហាញរបស់កសិករជាសមាជិកនៃសហគមន៍កសិកម្ម ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
- សហគមកសិកម្មក្រយាសាមគ្គី នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន៣៦នាក់ ក្នុងនោះស្រីចំនួន ២០នាក់
- សហគមកសិកម្មភ្នំសន្ទុក នៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន ៣៤នាក់ ក្នុងនោះស្រីចំនួន ១៩នាក់
- សហគមន៍កសិកម្មសាលាវិស័យ នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន ២១នាក់ ក្នុងនោះស្រីចំនួន ១៧នាក់ និងនៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន៣១នាក់ ក្នុងនោះស្រីចំនួន ២៣នាក់។
ប្រធានបទសំខាន់ៗក្នុងការបណ្តុះបណ្តាលបច្ចេកទេសរួមមាន៖
- បច្ចេកទេសតាក់តែងមែកស្វាយចន្ទី
- បច្ចេកទេសប្រើប្រាស់ជីលើស្វាយចន្ទី
- អត្តប្រយោជន៍ដំណាំគម្របដី
- អនុវត្តបង្ហាញផលិតប័រដូ (Bordeaux) សម្រាប់លាបមែកដែលកាត់តាក់តែងរួច និង
- ចុះពិនិត្យចម្ការបង្ហាញស្វាយចន្ទី និងអនុវត្តជាក់ស្តែងលើបច្ចេកទេសតាក់តែងមែក និងការប្រើប្រាស់ជី។
លទ្ធផលរំពឹងទុកក្រោយបញ្ចប់ការសិក្សា/វគ្គបណ្តុះបណ្តាល អ្នកចូលរួមទាំងនឹង៖
- មានចំណេះដឹងអំពីបច្ចេកទេសដាំ និងថែទាំដំណាំស្វាយចន្ទី
- អាចអនុវត្តបច្ចេកទេស រៀបចំដី ដាំ កាត់តម្រឹមមែក និងថែទាំដើមស្វាយចន្ទី បានត្រឹមត្រូវ
- ចេះគ្រប់គ្រង ជំងឺ សត្វល្អិត និងស្មៅ ដោយប្រើវិធីសាស្ត្រសមស្រប និងមានសុវត្ថិភាព
- យល់ដឹងពីការប្រើប្រាស់ ជី និងសារធាតុកសិកម្ម ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព
- អាចអនុវត្តការប្រមូលផល និង គ្រប់គ្រងគុណភាពស្វាយចន្ទីក្រោយប្រមូលផល
- មានសមត្ថភាពគ្រប់គ្រងចម្ការ និងរៀបចំ ផែនការអាជីវកម្មស្វាយចន្ទី ដើម្បីបង្កើនផលិតភាព និងប្រាក់ចំណូល
- អាចយកចំណេះដឹងដែលទទួលបានទៅ អនុវត្តជាក់ស្តែងនៅក្នុងចម្ការ និងចែករំលែកដល់កសិករផ្សេងទៀត។