ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានកសិឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិឧស្សាហកម្ម (DAI) គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម (DACP) ទីប្រឹក្សាគម្រោងផ្នែកអភិវឌ្ឍន៍កសិធុរកិច្ច និងកិច្ចសន្យា (AVCCs) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រួមជាមួយទីប្រឹក្សាសម្របសម្រួលគម្រោងថ្នាក់ខេត្ត (PC/AVCC) បានចុះសម្របសម្រួល និងជំរុញដំណើរការនៃកិច្ចព្រមព្រៀងលិខិតសម្ដែងពីគោលបំណងក្នុងភាពជាដៃគូអាជីវ កម្មប្រកបដោយបរិយាបន្ន (IBPs) រវាងសហគ្រាសកសិកម្ម (អ្នកប្រមូលទិញបន្លែសុវត្ថិភាព) និងសហគមន៍កសិកម្ម រួមមាន៖ 
១). គណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្ម ចំនួន ០៦ សហគមន៍កសិកម្ម
–  សហគមន៍កសិកម្មខ្នាតសាមគ្គីរុងរឿង
–  សហគមន៍កសិកម្មគោកធ្លកលើសាមគ្គីមានជ័យ
–  សហគមន៍កសិកម្មគោកធ្លកក្រោមមានជ័យស្ត្រីសាមគ្គី
–  សហគមន៍កសិកម្មទំនប់ម្កាក់អភិវឌ្ឍន៍ថ្មី
–  សហគមន៍កសិកម្មប្រាំបួននាងនួនចាន់ស
–  សហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ
២). ក្រុមហ៊ុនគិរីទេស (តំណាងអ្នកប្រមូលទិញផលិតផលកសិកម្ម) ចំនួន ០១ រូប
🔹អ្នកចូលរួមសរុបចំនួន ២២នាក់ (ស្រ្តី ១២នាក់)។ 
ក្នុងកំឡុងពេលនៃជំនួបពិភាក្សានេះ ក្រុមការងារ DAI  និងក្រុមទីប្រឹក្សា AVCCs បានបកស្រាយ ពន្យល់ និងណែនាំយ៉ាងលម្អិតអំពី៖
១). សារ:សំខាន់ និងអត្ថប្រយោជន៍នៃផលិតកម្មកសិកម្មតាមកិច្ចសន្យា
២). ការពន្យល់អំពីអត្ថប្រយោជន៍ និងការបំពេញទម្រង់កិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្មប្រកបដោយបរិយាបន្ន រវាងសហគមន៍កសិកម្ម និងសហគ្រាសកសិកម្ម ឬអ្នកធ្វើធុរកិច្ចកសិកម្មក្នុងគម្រោង ACSEP។ 
ជាលទ្ធផល ភាគីសហគមន៍កសិកម្ម​ និងសហគ្រាសប្រមូលទិញបន្លែសុវត្ថិភាព បានយល់ព្រមលើចំណុចសំខាន់ៗ រួមមាន៖  
–  ចុះហត្ថលេខាលើទម្រង់កិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្មប្រកបដោយបរិយាបន្នចំនួន ៦ (6 IBPs)  
–  សហគមន៍កសិកម្មនីមួយៗ នឹងរៀបចំបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់បន្លែ និងមាន់សាច់ ស្របតាមតម្រូវការដែលភាគីអ្នកទិញស្នើឡើង
–  ភាគីសហគមន៍កសិកម្ម និងសហគ្រាសប្រមូលទិញនឹងការរៀបចំផែនការចុះពិនិត្យទីតាំងដាំដុះបន្លែ និងបន្តពិភាក្សាលើដំណើរការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម។
ក្រុមការងារនឹងបន្តដឹកនាំសម្របសម្រួលជាមួយសហគមន៍កសិកម្មដែលពុំទាន់បានបំពេញ ឬជួបជាមួយនឹងសហគ្រាសកសិកម្ម ដើម្បីបង្កើតទំនាក់ទំនងអាជីវកម្មរួមគ្នាតាមរយ:យន្តការពង្រឹងភាពជាដៃគូអាជីវកម្មប្រកបដោយបរិយាបន្ន (IBPs) បន្ថែមទៀត៕