ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សមាសភាគផ្នែកនាយកដ្ឋានដំណាំរដូវ នៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត របស់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម និងមានការសម្របសម្រួលពីមន្រ្តីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម និងត្បូងឃ្មុំ បានរៀបចំចុះបណ្តុះបណ្តាលសាលារៀនស្រែកសិករ លើបច្ចេកទេសដំណាំស្វាយកែវរមៀតខុសរដូវ (វគ្គទី២) ដល់សមាជិកសហគមកសិកម្មក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ជាលទ្ធផល៖
- កសិករចូលរួមសរុបចំនួន១៥០ នាក់ ស្រ្តី ៦១នាក់
- មន្រ្តីកសិកម្មឃុំ ចូលរួមចំនួន២នាក់
- លោកមេភូមិ ចំនួន ២នាក់
- កសិករចម្ការបង្ហាញស្វាយកែវរមៀតខុសរដូវចំនួន៤នាក់ ស្រ្តី ១នាក់។
- កសិកររីករាយ និងទទួលយកពីការចែករំលែកការអនុវត្តល្អពីកសិករបង្ហាញទាំង ៦កន្លែង។