ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ផ្នែកសហគមន៍កសិកម្ម នៃសមាសភាគផ្នែកដំណាំ និងផ្នែកប្រព័ន្ធព័ត៌មានទីផ្សារ និងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៅតាមសហគមន៍កសិកម្មចំនួន៤រួមមាន៖
- សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ
- សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពីរ
- សហគមន៍កសិកម្មធ្មាណាឡាគីរីសាមគ្គីសែនជ័យ
- សហគមន៍កសិកម្មពុទ្រាសាមគ្គីវឌ្ឍនៈមានជ័យ
សកម្មភាពនេះមានអ្នកចូលរួមសរុបចំនួន ៣២រូប ក្នុងនោះស្ត្រីចំនួន ៧រូប។
គោលបំណងនៃការចុះបំពេញការងារនេះ គឺដើម្បីជួបពិភាក្សាជាមួយគណៈកម្មការ និងសមាជិកសហគមន៍កសិកម្ម ព្រមទាំងផ្តល់ការណែនាំ និងតម្រង់ទិសផ្នែកបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង និងការអភិវឌ្ឍអាជីវកម្មរបស់សហគមន៍កសិកម្ម។ ប្រធានបទសំខាន់ៗដែលបានលើកយកមកពិភាក្សា និងណែនាំ រួមមាន៖
- ការគ្រប់គ្រងស្ថាប័ន និងភាពជាអ្នកដឹកនាំ
- ការរៀបចំផែនការ និងការគ្រប់គ្រងអាជីវកម្ម
- ការរៀបចំបញ្ជីស្នាម និងការគ្រប់គ្រងហិរញ្ញវត្ថុ
- ប្រព័ន្ធព័ត៌មានទីផ្សារ ការភ្ជាប់ទីផ្សារ និងការស្វែងរកដៃគូមុខជំនួញ
- ការអនុវត្តកសិកម្មតាមកិច្ចសន្យា
- ការទទួលបានឥណទានពីធនាគារដៃគូ ដើម្បីពង្រីកអាជីវកម្មសហគមន៍កសិកម្ម។