នៅថ្ងៃទី២៧-៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអង្គភាពអនុវត្តគម្រោង ACSEP នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម រួមជាមួយទីប្រឹក្សាបច្ចេកទេស AVCC នៃគម្រោង ACSEP ប្រចាំខេត្តកំពង់ចាម បានចុះទំនាក់ទំនង និងនាំយកស្លាកទ្រុងមាន់សាច់ និងទ្រុងមាន់ពូជ ប្រគល់ជូនកសិករសមាជិកសហគមន៍កសិកម្មដែលទទួលការគាំទ្រពីគម្រោង ACSEP នៅតាមបណ្តាឃុំស្រុក ក្នុងខេត្តកំពង់ចាម សរុបចំនួន ១៥ទ្រុងមាន់:
១. សហគមន៍កសិកម្ម ពន្លកថ្មី នៅឃុំពាមជីកង ស្រុកកងមាស ទទួលបានទ្រុងមាន់ចំនួន ៣ទ្រុង ក្នុងនោះ ទ្រុងមាន់សាច់ ២ទ្រុង និងទ្រុងមាន់ពូជ ១ទ្រុង
២. សហគមន៍កសិកម្ម អភិវឌ្ឍន៍ស្រុកយើង នៅឃុំសូរ្យសែន ស្រុកព្រៃឈរ ទទួលបាន ទ្រុងមាន់សាច់ចំនួន ៤ទ្រុង
៣. សហគមន៍កសិកម្ម អភិវឌ្ឍន៍នៅឃុំត្រពាំងគរ ស្រុកជើងព្រៃទទួលបាន ទ្រុងមាន់សាច់ចំនួន ៤ទ្រុង
៤. សហគមន៍កសិកម្ម ស្ទឹងត្រង់សែន នៅឃុំសូភាស ស្រុកស្ទឹងត្រង់ ទទួលបានទ្រុងមាន់សាច់ ចំនួន ២ទ្រុង
៥. សហគមន៍កសិកម្ម មាន់សរមានជ័យ នៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ទទួលបានទ្រុងមាន់សាច់ចំនួន ២ទ្រុង។