ចាប់ពីថ្ងៃទី១០-១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារផ្នែកដំណាំឧស្សាហកម្ម សមាសភាគផ្នែកដំណាំនៃគម្រោង ACSEP សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ដ្រីកសិកម្មខេត្តពាក់ព័ន្ធ និងមានការសម្របសម្រួលពីក្រុមទីប្រឹក្សា AVCC នៃគម្រោង ACSEP បានរៀបចំការបណ្តុះបណ្តាលបច្ចេកទេសការអនុវត្តល្អសម្រាប់កសិករដាំដំណាំស្វាយចន្ទី នៅទីតាំងចម្ការបង្ហាញរបស់កសិករជាសមាជិកនៃសហគមន៍កសិកម្ម ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
- សហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតនៅឃុំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានកសិករចូលរួមសរុបចំនួន ២៨នាក់ ក្នុងនោះស្រី ២១នាក់ (ទីតាំងចម្ការបង្ហាញរបស់កសិករឈ្មោះ​អ៊ុន​ ឡៃហ៊ាង)
- សហគមន៍កសិកម្មសាមគ្គីមានជ័យ នៅឃុំចកស្រុកអូររាំងឪ ដែលមានកសិករចូលរួមសរុប ៣៩នាក់ ក្នុងនោះ ១៦នាក់ (ទីតាំងចម្ការបង្ហាញរបស់កសិករឈ្មោះ​ ម៉ា​ វ៉េងហ៊ាង​)
- សហគមន៍កសិកម្មសេដាមានជ័យ នៅឃុំសេដា ស្រុកតំបែរ ដែលមានកសិករចូលរួមសរុប ១៦នាក់ ក្នុងនោះ ៩នាក់ (ទីតាំងចម្ការបង្ហាញរបស់កសិករឈ្មោះ​ ឈាវ​ គិន)
- សហគមកសិកម្ម​ ពន្លឺរស្មីសាមគ្គីសែនជ័យ​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានកសិករចូលរួមសរុប ៣២នាក់ ស្រី២២នាក់ (ទីតាំងចម្ការបង្ហាញរបស់កសិករឈ្មោះ​ ស៊ុន​ រុន)
- សហគមកសិកម្ម​ រំចេកមានជ័យ​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានកសិករចូលរួម​ ៥១នាក់ ស្រី្ត ១៨​នាក់ (ទីតាំងចម្ការបង្ហាញរបស់កសិករឈ្មោះ​  ឃឹម​ ស៊ីផុន)
- សហគមន៍កសិកម្ម ព្រៃស្អាកមានជ័យ​ នៅស្រុកអន្លង់វែង ដែលមានកសិករចូលរួមសរុប ២៤នាក់/ស្រី្ត ១៦នាក់ (ទីតាំងចម្ការបង្ហាញរបស់លោក ព្រំ ហ៊ីម)
- សហគមន៍កសិកម្មឃុំអន្លង់វែង នៅឃុំអន្លង់វែងស្រុកអន្លង់វែង ដែលមានកសិករចូលរួមសរុប ៦៥នាក់/ស្រី្ត ៣៦នាក់ (ទីតាំងចម្ការបង្ហាញរបស់លោក ឆឹង សំអូន)
- សហគមន៍កសិកម្មបន្លែបៃតងភ្នំដងរែក នៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ដែលមានកសិករចូលរួមសរុប ៧៥នាក់/ស្រី្ត ៤៥នាក់ (ទីតាំងចម្ការបង្ហាញរបស់លោក ឃឹម វុន
- សហគមន៍កសិកម្មភូមិថ្កូវ នៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ដែលមានកសិករចូលរួមសរុប ៣៥នាក់/ស្រី្ត ២០នាក់ (ទីតាំងចម្ការបង្ហាញរបស់លោកស្រី បូ គឹមហុង ) 
ប្រធានបទសំខាន់ៗក្នុងការបណ្តុះបណ្តាលបច្ចេកទេសរួមមាន៖
- បច្ចេកទេសតាក់តែងមែកស្វាយចន្ទី
- បច្ចេកទេសប្រើប្រាស់ជីលើស្វាយចន្ទី
-​អត្តប្រយោជន៍ដំណាំគំរបដី
- អនុវត្តបង្ហាញផលិតប័រដូសម្រាប់លាបមែកដែលកាត់តាក់តែងរួច និង
- ចុះពិនិត្យចម្ការបង្ហាញស្វាយចន្ទី និងអនុវត្តជាក់ស្តែងលើបច្ចេកទេសតាក់តែងមែក និងការប្រើប្រាស់ជី។